Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ចំប៉ា​បាត់ដំបង

Wat-Phnom CD # 19
កម្រង​ចម្រៀង​ស៊ីន-ស៊ីសាមុត​ជ្រើសរើស

ចំប៉ា​បាត់ដំបង

Artist: ស៊ីន ស៊ីសាមុត

Genre: Bolero

First Verse: ឱ បាត់ដំបង​បណ្ដូល​ចិត្ត​អើយ ⁣ខ្ញុំ​សូម​លា​ហើយ​លា​ទាំង​អាល័យ

Lyric

១.ឱ បាត់ដំបងបណ្ដូលចិត្តអើយ
ខ្ញុំសូមលាហើយលាទាំងអាល័យ
តាំងពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយ
ខ្វល់ខ្វាយនឹកស្ដាយពុំមានពេលល្ហែ។

២. ឱ បាត់ដំបងកងកម្មវាសនា
ដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរ
បើសិនជាគូខ្ញុំពីបុព្វេ
ឱ្យមាសស្នេហ៍នឹកឃើញគ្រាដើម។

៣. កន្លងយូរឆ្នាំចាំទេស្ងួន
មានតែរូបអូនដែលជាដង្ហើម
ចំពោះនួនល្អងចិត្តបងសង្ឃឹម
សង្ឃឹមញញឹមថាបានជាគូវាសនា។

៤. ឱ បាត់ដំបងខ្ញុំប៉ងយូរហើយ
តើថ្ងៃណាឡើយបានយល់ភក្ត្រា
ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា
ចង់បានចម្ប៉ាបាត់ដំបងអើយ

បន្ទរ ៣.

ទីបញ្ចប់ៈ ចង់បានចម្ប៉ាបាត់ដំបងអើយ (ពីរដង)

YouTube Video