Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ចំប៉ា​បន្ទាយដែក

Wat-Phnom CD # 48
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

ចំប៉ា​បន្ទាយដែក

Artist: ស៊ីន ស៊ីសាមុត

First Verse: ដេក​ដើរ​ស្រមៃ ⁣ដល់​ថ្ងៃ​ចៃដន្យ ⁣ស្ដាយ​គ្រា​សាយ័ន​នៅ​បន្ទាយដែក

Lyric

១. ដេកដើរស្រមៃ ឱ!ដល់ថ្ងៃអើយ ចៃដន្យអើយ
ស្ដាយគ្រាសាយណ្ហ ឱ!នៅបន្ទាយដែកអើយ
ចម្ប៉ាមួយទងបាំងស្លឹកចុងមែក
ព្រលឹងកែវភ្នែកថតជាប់រូបស្រី
ជើណ៎ា កែវណ៎ា នាងណ៎ា។

២. ខ្ញុំលួចសួរក្មេង ឱ!រត់លេងអើយគប់វង់អើយ
ក្មេងនោះអែអង់ ឱ!មិនចង់អើយ ចេញស្ដីអើយ
ជួនជាចំពើបប្អូនចម្ប៉ាស្រី
វាសនាកវីរកវល្លិ៍ជួបផ្ដៅ
ជើណ៎ា កែវណ៎ា នាងណ៎ា។

៣. អូនដើរគេចបង ឱ!ទំនងអើយ ជាអៀនអើយ
បងក៏មិនហ៊ាន ឱ!កាត់ចិត្តអើយ ស្រែកហៅអើយ
អូនដើរចូលផ្ទះបងចូលព្រៃជ្រៅ
បងកាច់ផ្កាស្មៅខាំហើយគិតថា
ជើណ៎ា កែវណ៎ា នាងណ៎ា។

៤. កំពង់សក្កិពីរ ឱ!នារីអើយល្អឯកអើយ
ផ្សារបន្ទាយដែក ឱ!អប់ក្លិនអើយ ចម្ប៉ាអើយ
បងកាត់បេះដូងទុកចងផ្កាស្លា
សំពះមេបាសូមទានជូនពរជ័យ
ជើណ៎ា កែវណ៎ា នាងណ៎ា។

បន្ទរ ៣.

YouTube Video