Song Title:ចំប៉ាកំពង់ប្រាក់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. រូបក៏ល្អសាច់ក៏សនៅក្មេងខ្ចី
នាងឈ្មោះអ្វីសូមប្រណីប្រាប់បងផង
ចោលគួចស្មាសែនសង្ហាអាវវាលខ្នង
តើបានបងឬបានគេជាគូគ្រង។
២. សម្រស់ស្រីបងឃើញស្រីសែនស្រយុត
ដូចទឹកក្រុតឆក់ឲ្យស្លុតហើយនួនល្អង
ពេលញញឹមសង្ឃឹមថាបានរូបបង
អូនប្រែខ្នងធ្វើឲ្យបងរឹតតែស្ម័គ្រ។
៣. ជាតិនេះសច្ចាថាសូមជួបផ្កា
សូមជួបផ្កាកំពង់ប្រាក់
រូបអូននេះជាអន្ទាក់ទាញកន្ត្រាក់
បើបងមិនស្ម័គ្រជាក់ជាមិនបាន។
៤. កំពង់ប្រាក់អូននៅលាក់លៀមធ្វើអ្វី
ចម្ប៉ាខ្ចីសូមប្រណីផងកល្យាណ
បងឈានជើងចោលរូបអូនម្តេចនឹងបាន
សូមឧទានតែមួយម៉ាត់សោះបងខ្វល់។
បន្ទរ ១.