Khmer Oldies

Wat-Phnom CD # 143
កម្រងចម្រៀងជ្រើសរើសចំរុះ
ចោលបងគ្មានអាល័យ
Artist: មាស ហុកសេង
First Verse: ស្រវាស្រមោលអូនចោលទ្រនំ
Lyric
១. ស្រវាស្រមោល អូនចោលទ្រនំ អូនចាប់អារម្មណ៍ លើភ្នំភ្លើងកម្ម
លង់ក្នុងគំរង់ជីវិត ភ្លេចគិតខែឆ្នាំ ដេកននៀលត្រាំ ភ្លេចរូបបង។
២. ស្រណោះពេលយប់ អូនធ្លាប់កើយដៃ ពេលថ្ងៃស្រីថ្លៃ កើយលើភ្លៅបង
ទៅណាធ្លាប់ទៅពីរនាក់ ដើរទៅត្រសង ប្តូរពាក្យអូនបងល្អូកល្អឺន។
បន្ទរ. ស្រណោះធ្លាប់អោប ធ្លាប់ថើបធ្លាប់ថ្នម ធ្លាប់លួងធ្លាប់លោមបីបមកាយ
ពេលនេះអស់ហើយ សេចក្តីសប្បាយ ថែមទាំងអន្តរាយ ព្រាត់ប្រាស់គ្នា។
៣. រស់នៅនឹងគេ គេចេះអីទៅ បានជាស្រីពៅ ទ្រាំរស់វេទនា
បងថ្នមអស់ប៉ុណ្ណឹងហើយ នៅតែពំងា ស្ទុះស្ទារចោលបង គ្មានអាល័យ។
