Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កម្ម​កាយ​មិន​ទៀង

Wat-Phnom CD # 113
ចម្រៀង​ខ្សែភាពយន្ត​ខ្មែរ 

កម្ម​កាយ​មិន​ទៀង

Artist: ស៊ីន ស៊ីសាមុត

First Verse: អនិច្ចា​កម្មកាយ​ប្រែក្លាយ​មិន​ទៀង​អើយ

Lyric

១. អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ
ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់
ជួនជាខ្លួនដឹងក៏ខំប្រឹងទប់
ក៏គង់ជំពប់រកជៀសមិនបានអើយ។

២. ដូចខ្លែងដាច់ខ្សែតាមតែនឹងធ្លាក់អើយ
គ្មានទីពំនាក់ពឹងពាក់ផ្ញើប្រាណ
អនិច្ចាខ្លែងធ្លាប់បើកហោះហើរបាន
គ្រានេះធ្លាក់ប្រាណជាអនាថា។

៣. យល់តែក្តីទុក្ខគ្រប់ៗដង្ហើម
ប្រមាត់សួតថ្លើមហើមស្រាំប្រេះឆា
ជីវិតផ្លាស់ប្តូរប្រែឥតខ្លឹមសារ
ព្រោះចាញ់ស្នេហាដែលចិត្តបំណង។

៤. រស្មីជីវិតងងឹតសូន្យសុងអើយ
ធ្លាក់ក្នុងអន្លុង់ជ្រោះទុក្ខមួរហ្មង
ក្តីអស់សង្ឃឹមជាខ្សែចំណង
តាមចងឲ្យចាញ់ហើយក្នុងជាតិនេះ។

YouTube Video