Song Title:ចុតហ្មាយមច្ចុរាជ
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ថ្ងៃមិញចិត្តខ្ញុំនៅសង្ឃឹមពិត បងអើយបង
ថាបងអាណិតបុប្ផាមួយទង
ដែលតាមរីករស់នៅក្បែរទ្រូងបង បងអើយបង
ហើយលួចគេងផ្សងទាំងក្ដីស្រមៃ។
២. ជីវិតបុប្ផារស់ព្រោះសន្សើម បងអើយបង
ដែលជាដង្ហើមនៃជីវិតថ្មី
រូបអូនកំព្រាតើសង្ឃឹមអ្វី បងអើយបង
ដួងចិត្តប្រណីជួយពិចារណាអើយ។
៣. ពោលៈ ចិត្តអូនសម្រេច ទុកយូរមកហើយ
ម្ចាស់ស្នេហ៍អូនអើយអូនសូមសច្ចា
ថាអូននឹងថែលម្អងបុប្ផា
លុះសូន្យសង្ខារទុកជូនប្រុសថ្លៃ។
៤. តែអនិច្ចាអក្ខរាសាសព្ទ បងអើយបង
អូនលួចអានចប់ដឹងសព្វសេចក្ដី
ទ្រូងញ័ររន្ធត់ស្ទើរស្លុតស្មារតី បងអើយបង
ចង់តែលាក្ស័យព្រោះអីខ្មាសបង។
៥. ចុតហ្មាយមច្ចុរាជកាចក្រៃចំណាប់ បងអើយបង
ដូចដាវមកកាប់ឲ្យស្លាប់តែម្ដង
ទឹកភ្នែកដែលស្រក់វាស្រែកប្រាប់បង បងអើយបង
អាណិតគ្នាផងចម្រៀងអ្នកចម្ការអើយ។