Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចុក​ក្នុង​ទ្រូង

Artist: ប៉ែន រ៉ន

Genre:

Lyric

១. ពាក្យមិនពិត ចិត្តហ្មងសៅដំបៅទ្រូង បងបានស្បថ ប្រាកដជាក់ចំពោះស្នេហ៍ អូនជឿស្មោះ គ្មានកែប្រែចំពោះបងមួយ ឥតកន្តើយគ្មានបារម្ភឡើយ។

២. ពាក្យមិនពិត គិតមិនដល់ខ្វល់ឱរា ច្រើនឆ្នាំហើយ ទ្រូងឥតល្ហើយរងទុក្ខា ប្រុសផ្លាស់ចិត្ត ផ្លាស់ស្នេហាបោះបង់រូបស្រី គ្មានអាល័យដល់ចិត្តស្រីទេ ។

៣. ចុកក្នុងទ្រូង ឈឺបេះដូងដោយសារស្នេហ៍ អស់សង្ឃឹមបានញញឹមដាក់បងទៀតហើយ លង់ចិន្តា លង់ស្នេហាអស់មួយជីវិត អស់ក្តីរំពឹង ថាបានជួបស្នេហ៍ ៕

សូមជួយ Like និង Share មរតកចំរៀងមួយម៉ឺនរសជាតិ
វីដេអូ៖ www.youtube.com/watch?v=K8yp9Uttylk

English