Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចិត្ត​ឥត​សង្ឃឹម

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I. រន្ទះភ្លឺផ្លេកផ្ទៃមេឃងងឹត រស្មីក៏បាំង នាំអោយដួងចិត្តខ្ញុំឥតសង្ឃឹម រាយដំណក់ភ្លៀងស្រក់រលឹម សូរផ្គរគគ្រឹម គ្រហឹមលាន់លឺពុំមានស្រាកស្រាន្ត។

II. សូររន្ទះខ្លាំងផូងផាំងឥតស្បើយ ឪទ្រូងខ្ញុំអើយ ពុំមានល្ហែល្ហើយពីក្តីរំខាន ឥតសង្ឃឹមថាខ្ញុំនឹងបាន ឆោមកែវកល្យាណ ដែលចិត្តគិតស្មានបានរួមវាសនា។

R. ឪភ្លៀងអើយភ្លៀង មិនទៀងសោះឡើយ ខ្លួនអ្នកព្រងើយគ្មានមេត្តា ដល់ខ្ញុំផងដែលរងទុក្ខា ដែលឯកា ចាំសច្ចាលុះត្រាតែក្ស័យ។

III. ថ្វីត្បិតចិត្តគេងឥតសង្ឃឹម តែផ្គរគ្រហឹម គំរាមអោយខ្ញុំនឹកមុំរាល់ថ្ងៃ ឧិ!វាសនាគួរណាប្រណី ដល់ដួងហឬទ័យ ព្រោះខ្ញុំអាល័យ លុះក្ស័យសង្ខា។

English