Khmer Oldies

Wat-Phnom CD # 33
កាស្សែតពស់មាស លេខ១
កប្បាសលាស់ថ្មី
Artist: ស៊ីន ស៊ីសាមុត
Genre: Saravann
First Verse: បងដើរកាត់ព្រៃ ក្រមុំអូនអើយ ដើម្បីទៅរកពៅ
Lyric
១. បងដើរកាត់ព្រៃ ក្រមុំអូនអើយ
ដើម្បីទៅរកពៅ (ពីរដង)
បងវង្វេងផ្លូវ ក្រមុំអូនអើយ
ផ្ទះពៅនៅឆ្ងាយពេក (ពីរដង)។
២. រកផ្លូវឃើញហើយ ក្រមុំអូនអើយ
ក្បែរចម្ការចេក (ពីរដង)
បងនឹកអូនពេក ក្រមុំអូនអើយ
អូនដេកបងដាស់ (ពីរដង)។
៣. ស្រណោះទឹកជន់ ព្រលឹងកែវអើយ
លិចដើមកប្បាស (ពីរដង)
អាណិតអូនណាស់ ព្រលឹងកែវអើយ
កប្បាសទើបលាស់ខ្ចី (ពីរដង)។
