Song Title:ចិត្តបួស
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. សូមផ្ញើរបទភ្លេងសម្លេងអ្នកទោស ចិត្តជាអ្នកបួស បេះដូងរងគ្រោះព្រោះរឿងស្នេហា អូនកាត់ទោសសេកស្មើនឹងទោសខ្លា ជំនឿសង្សាបង្ខំវាសនាឱ្យយំសោកសៅ។
២. គេស្អែកបែកគ្នាគេលាមួយម៉ាត់ ឯរឿងខ្ញុំព្រាត់គ្មានខែឆ្នាំណាត់ផ្តាំមិត្តញាតិផៅ
ទុកតែដំបងសំពងប្រដៅឱ្យខ្ញុំល្ងង់ខ្លៅ លាក់ស្នាមដំបៅលុះអស់សង្ខា។
បន្ទរ៖ ចម្រៀងទឹកភ្នែក រុក្ខជាតិបាក់មែកគ្មានអ្វីពឹងផ្អែកបង្គងវាសនា
រើសថ្មមួយដុំ ចារឈ្មោះចិន្តា ឱបទៅប៉ាឆាក្នុងនាមជាប្តី
៣. ចិត្តអើយបួសហើយនៅឡើយស្រណោះ ចាំពាក្យពីរោះទន្ទេញទាំងឈ្មោះដាក់ឱ្យកូនស្រី
ឆាកល្ខោនជីវិតរាំរឿងភក្តី រាំហើយប្រល័យតួឯកឱ្យក្ស័យក្នុងនាមស្មោះត្រង់៕