Khmer Oldies

Wat-Phnom CD # 17
កាសែតពស់មាស លេខ២
កន្សែងស្លាដក
Artist: ស៊ីន ស៊ីសាមុត
Genre: Pleng Kar
First Verse: សុរិយាអ្ហើយលិចហើយ ៗ សារិកាអូនហើយអូននៅទីណា
Lyric
១. សុរិយាអ្ហើយលិចហើយ ៗ សារិកាអូនអ្ហើយអូននៅឱទីណា
បងខំស្រែកហៅអូន ឱ!ណាថ្លៃអ្ហើយ
ព្រលឹងកែវអ្ហើយ បាត់រូបឱស្រីស្មងអឺយ ។
សារិកាអូនរត់ចោលបងអើយ
អូនមានផ្ទៃពោះផង បាត់ខ្លួនអ្ហើយនួនល្អង
សង្សារបងអ្ហើយ ឃើញតែកន្សែងស្រីអឺយ ។
៣.កន្សែងស្លាអឹយស្លាដក់អើយ កន្សែងអឺយចងថ្នក់អើយ
ដក់ស្លាអឺយថ្លៃអើយ បាត់មុខម្ចាស់ឯងហើយអើយ
ព្រលឹងកែវអ្ហើយ យល់តែឱក្លិនស្រីអឺយ ។
សារិកាអើយបងអើយៗ ព្រលប់ស្ងាត់ហើយ
កែវអើយឱចេញមកអើយ ឱ!ណាក្លិនអើយក្លិនស្រី
ក្លិននៅអឺយថ្មីៗអើយ ព្រលឹងបងអើយឲ្យបងសោកាអឺយ ។
៤. ឱ!សារិកាអើយមាសបង (បន្ទរ)
ចេញមកអើយថ្លៃអើយ បងមកដល់ហើយមករៀបការស្រីអឺយ ។
អើយមកទទួលពេលាអើយ (បន្ទរ)
ឱ!ណាអើយថ្លៃអើយ មកទទួលពេលាអើយ
សង្សារបងអើយរៀបការឱនឹងបងអឺយ ៕
