Song Title:ស្នេហ៍លើពសុធា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប) ចិត្តបងសព្វថ្ងៃដែលស្រលាញ់អូន
ដូចទូកនឹងក្បូនសណ្តូនតាមគ្នា
ស្រលាញ់ៗគ្រប់ពេលវេលា
មិនអាចបែកគ្នាមួយគ្រាបានឡើយ។
២. (ស) ចិត្តអូនសព្វថ្ងៃដែលស្រលាញ់បង
បងដូចខ្នើយគងអូនដូចខ្នើយកើយ
ស្រលាញ់ៗឥតកោះឥតត្រើយ
ភ្លេចមិនបានឡើយក្នុងមួយជាតិនេះ
R. (រួម) យើងធ្លាប់កំសត់កម្រនឹងគ្នា
(ស) លើដែនពសុធាមិនដែលប្រទះ
(រួម) រឿងយើងកំសត់ជាងគេទាំងអស់។
៤. (ប) បងសែនស្រណោះអស់មួយជីវិតហ៊ឺហ៊ឺ
(ស) មានតែបងមួយជួយអោយអូនរស់
យល់រឿងកេរ្តិ៍ឈ្មោះយល់អស់ការពិត
(ប) បងស្រលាញ់ណាស់ហើយសែនអាណិត
អស់មួយជីវិតពិតស្នេហ៍តែពៅ។
ហ៊ឺ.....ហ៊ឺ......ហ៊ឺ......