Song Title:កន្សែងសូត្រ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I.បងសុំផ្ដាំថា អនអើយស្រីអនសូមបើកវាំងននឲ្យបងឃើញភក្ត្រ
ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រកន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម។
II.កន្សែងសអើយ កន្សែងសសូត្រជ្រលក់ព្រហូត រំយោលផ្កាក្ទម្ព
អូនហូតដៃឯង ល្អហើយសែនសមអូនស្រីក្រមុំ ផ្ញើមកឲ្យបង។
R1.កន្សែង កន្សែងសូត្រអឺយ កន្សែងសូត្រស្រីកន្សែងនិស្ស័យកន្សែងចំណង
អប់ក្លិន ចម្ប៉ាបុប្ផាម្លិះផងលើកថើបម្ដងៗ បងចង់តែយំអើយ។
III.ឱ!កន្សែងសូត្រ កន្សែងសូត្រអើយមានតែអ្នកហើយជាគូឧត្ដម
ឯខ្លួនម្ចាស់ឯង គេពួនសម្ងំទុកឲ្យខ្ញុំយំ យំលុះមរណា។
IV.ខ្ញុំសូមប្រាប់ស្រី ទោះបីខ្ញុំស្លាប់ក៏មិនហ៊ានប្រាប់ថាខ្ញុំស្នេហា
ព្រោះគុណស្រីអន ស្មើនឹងបព្វតាតើឡើយនរណា ហាទៅនឹងរួច ។
R2.ចម្រៀង ចម្រៀងច្រៀងសូម អនអើយស្រីអនសូមបើកវាំងននផាត់ស្បៃបង្អួច
ឲ្យបង សុំទោសដែលបងហ៊ានលួចចងចិត្តកំហូច ថើបកន្សែងស្រី ។