Song Title:ចិត្ដឥតសង្ឃឹម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១) . រន្ទះភ្លឺផ្លេកផ្ទៃមេឃងងឹត រស្មីក៏បាត់ នាំឲ្យដួងចិត្តខ្ញុំឥតសង្ឃឹម
រីដំណក់ភ្លៀងស្រក់រលឹម សូរផ្គរគគ្រឹម គ្រហ៊ឹមលាន់លឺឥតមានស្រាកស្រាន្ត។
២) . សូររន្ទះខ្លាំងផូងផាំងឥតស្បើយ ឱ ! ទ្រូងខ្ញុំអើយ ពុំមានល្ហែល្ហើយពីក្តីរំខាន
ឥតសង្ឃឹមថាខ្ញុំនឹងបាន ឆោមកែវកល្យាណ ដែលចិត្តគិតស្មានបានរួមវាសនា។
បន្ទរ) . ឱ ! ភ្លៀងអើយភ្លៀង មិនទៀងសោះឡើយ គួរអ្នកព្រងើយគ្មានមេត្តា
ដល់ខ្ញុំផងដែលរងទុក្ខា តែឯកា ចាំសច្ចាលុះត្រាតែក្ស័យ។
៤) . ថ្វីត្បិតដួងចិត្តគេងឥតសង្ឃឹម តែផ្គរគ្រហ៊ឹម គំរាមឲ្យខ្ញុំនឹកមុំរាល់ថ្ងៃ
ឱ ! វាសនាគួរណាប្រណី ដល់ដួងហឬទ័យ ព្រោះខ្ញុំអាល័យលុះក្ស័យសង្ខា ៕