Khmer Oldies

Wat-Phnom CD # 78
អនុស្សាវរីយ៍ផ្ទៃសមុទ្រខ្មែរទី២
កន្សែងសប៉ាក់
Artist: ស៊ីន ស៊ីសាមុត
First Verse: កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ
Lyric
១. កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យ កាលស្រីឲ្យបង
កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង លាក់ភ្នែកអ្នកផង ខ្លាចគេស្គាល់ស្រី ។
២. ឥឡូវឃ្លាតប្រាណបានតែកន្សែង លើកឡើងថ្លែង កន្សែងក្លិនស្រី
បើខ្ញុំហែកចោលនៅស្ដាយក្លិនស្រី ក្លិនថ្មោងក្លិនថ្មី ទទួលផ្កាស្លា ។
បន្ទរ. វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ រឿងស្ម័គ្រររឿងស្មោះ ស្នាមអានុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា ពេលអានអក្ខរា ចិត្តសែនអំពល់ ។
៣. ឆ្ងាយអើយសែនឆ្ងាយឆ្ងាយលែងយល់ហើយ ទន្លាប់ទុំអើយ ម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដី បងឆ្ងាយនិមល ម៉ឺនសែនអំពល់ ជាមួយកន្សែង ។
