Song Title:ចម្រៀងឥតព្រាងទុក
Artist: ស៊ីន ស៊ីសាមុត
Genre: Saravann
Lyric
១. (ប) តើអូនឈ្មោះអីស្រីពន្លក?
មេត្តាប្រាប់មកអើយកុំគិតយូរ
(ស) ចន្ធូ
ស្ដាប់មិនច្បាស់ទេពៅពន្លក
មេត្តាប្រាប់មកកុំបង្អង់យូរ
(ស) ចន្ធូ!
(ប) ពីរោះមែនអូនឈ្មោះចន្ធូ
គន់យូរមើលយូររឹតតែពេញចិត្ត (បន្ទរ)។
២. ចន្ធូអូនល្អលើសបុប្ផា
បងសូមប្រាប់ថា អើយបងស្នេហ៍ស្និទ្ធ (បន្ទរ)
បើសិនចន្ធូអូនអាណិត
នោះបងសុខចិត្តតាមអូនទាំងអស់ (បន្ទរ)
៣. រាំទៅៗ កុំមើលខ្ញុំ
កម្លោះក្រមុំអើយទាំងស្រីប្រុស (បន្ទរ)
មួយគូៗសុទ្ធតែសមទាំងអស់
តែនៅមិនស្រស់ដល់នាងចន្ធូ (បន្ទរ)។
៤. តើអូនពេញចិត្តបងឬទេ?
ឆ្លើយមកមាសមេអើយកុំគិតយូរ
(បន្ទរ ប្រុស) អ្ហាក! ឆ្លើយទៅ!
តើអូនពេញចិត្តបងឬទេ?
ប្រាប់មកមាសមេអៀនអីចន្ធូ?
(ស) ច៎ាស! ពេញចិត្ត
(ប) តែប៉ុណ្ណេះ បងសុខចិត្តប្ដូរ
យកអូនជាគូលុះត្រាតែបាន (បន្ទរ)។