Khmer Oldies

Wat-Phnom CD # 74
កម្រងចម្រៀងជ្រើសរើសចំរុះ
ចង់បានកន្សែងក្រហម
Artist: ស៊ីន ស៊ីសាមុត
Writer: គឹម សំអែល
Genre: Roamvong Folk
First Verse: កន្សែងបងស ចង់ឲ្យស្រីល្អ លាបពណ៌ក្រហម
Lyric
១. (ប) កន្សែងបងស ចង់ឲ្យស្រីល្អ លាបពណ៌ក្រហម (ពីរដង)
លាបហើយបងទុកបងថ្នម កន្សែងក្រហមព្រមស្លាប់នឹងគ្នា
ព្រមទេអូនព្រមស្លាប់នឹងគ្នា (ពីរដង)។
២. (ស) កន្សែងបងស អូនសូមអង្វរកុំលាបពណ៌វា (ពីរដង)
ចាំថ្ងៃអាពាហ៍ពិពាហ៍ ចាំលាបពណ៌វា ក្រហមជូនបង
ទ្រាំសិនទៅណាអ្នកបងអើយ (ពីរដង)។
៣. (ប) កន្សែងបងស បងនឹងចងក បើមិនក្រហម (ពីរដង)
(ស) អូននឹងខំថ្នាក់ខំថ្នមទុកពណ៌ក្រហមលាបកន្សែងបង
ណាបងអើយសូមបងកុំព្រួយ (ពីរដង)។
បន្ទរ ៣.
