Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចម្រៀង​ស្ដេច​ផ្ទំ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I) រៀមបងនឹងច្រៀង នឹងច្រៀង ចម្រៀងស្តេចផ្ទុំ ថ្វាយម្ចាស់ឧត្តម ឧត្តម សាកសមឥតខ្ចោះ(២ដង) ព្រះនាងល្អស្អាត ល្អស្អាត ម៉ត់ហ្មងទាំងអស់ ទាក់ទាញចិត្តប្រុស ចិត្តប្រុស ឱ្យគួចលួចស្នេហា។

II) ភក្ត្រ័ាប៉ប្រឹម ប៉ប្រឹម ញញឹមពព្រាយ ក្លិនពិដោរសាយ ដោរសាយ លើសក្លិនអស់បុប្ផា(២ដង)
សាច់ទន់ត្រជាក់ ត្រជាក់ កន្ទ្រាក់ចិន្តា ឱ្យបងប្រាថា្ន ប្រាថ្នាស្នេហាភក្តី។

III) ស្រណោះសំនៀង សំនៀង ច្រៀងស្តាប់មិនឆ្អន់ ស្រណោះកាលគន់ កាលគន់ ភក្ត្រ័ាប្រឹមប្រិយ(២ដង) ស្លុតអស់វិញ្ញាណ វិញ្ញាណ ហៅសែនអាល័យ ផ្ទុំទៅម្ចាស់ស្រី ម្ចាស់ស្រី យប់យន់ណាស់ហើយ!

English