Song Title:ចម្រៀងសួគ៌ា
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
ចម្រៀង…ច្រៀងសណ្ដំ…
ពីរោះរងំ…ឋានសួគ៌ា…
១. ច្រៀងប្រគំសូររណ្ដំខាបព្រលឹង
ឲ្យរំពឹងភ្នែកសម្លឹងឃើញសួគ៌ា
ប្រាង្គប្រាសឋានប្រសើរស្អាតក្បាច់រចនា
ស្រីស្រឹង្គាក្លែបគន្ធាក្រអូបសាយ
ឱ ចម្រៀងសណ្ដំចិត្ត អូ៎!….អូ៎!....អូ៎!….(ពីរដង)
២. អំណាចអ្វីមកបាំងការពិត
មកបំពេដួងចិត្តឲ្យគិតតែរឿងសប្បាយ
គឺស្នេហាជាចម្រៀងក្លែងក្លាយ
នាំមនុស្សទៅសួគ៌ានាយ
រូបក្លាយធ្លាក់ឋានអវចីយ៍
បន្ទរ ១.
ទីបញ្ចប់ៈ ចម្រៀង…ច្រៀងសណ្ដំ…
ពិរោះរងំ…ឋានសួគ៌ា…