Song Title:ចម្រៀងលាគ្នា
Artist: រស់ សេរីសុទ្ធា
Genre: Slow
Lyric
I. ផ្ទៃមេឃឡើងពណ៌ស្រអាប់ខ្យល់ត្រជាក់រហ៊ឹម
យើងជិតបែកគ្នា យើងបែកគ្នាហើយ ទៅឆ្ងាយពីគ្នា
បេះដូងប្រេះឆាទឹកភ្នែកសស្រាក់
គ្មានថ្ងៃជួបគ្នាទៀតទេ ជួបទៀតទេ
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
II. មានតែទុក្ខសោក ឯក្ដីផ្អែមល្ហែមអស់ហើយណា
ស្វាមីភរិយានៅឆ្ងាយពីគ្នាដាច់សោះសូន្យ
រដូវផ្ការីកផ្ការោយផុតទៅ
ពេលវេលាកាន់តែឆាប់ កាន់តែជ្រៅ
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
III. ផ្ទៃសមុទ្រធំល្វឹងល្វើយ ស៊ីផ្លេកប៉ាល់ដង្ហោយ
តឿនបងឲ្យឆ្ងាយឲ្យបងឆ្ងាយចេញពីទ្រូងអូន
ស្នេហាស្មោះសែនអាឡោះអាល័យ
ពាក្យពេចន៍ច្រើនក្រៃតែស្រីផ្ដាំមួយម៉ាត់
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
IV. ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើរបែក
បងកុំអល់អែកខំថែខ្លួនថែប្រាណសុខសាន្ដអើយ
គេងពីព្រលប់ក្រោកពីព្រលឹម
គេងត្រូវពាក់អាវហើយត្រូវដណ្ដប់ភួយ
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
V. បងមិនក្បត់ចិត្តនឹងអូន អូនក៏មិនក្បត់បងដែរ
ពាក្យដែលស្បថស្បែពីថ្ងៃមុនអូន នៅចាំទាំងអស់
កូនយើងនៅតូច ឪពុកព្រាត់ទៅ
តើឲ្យវារស់នៅ ទីពឹងអ្វី?
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
VI. ទឹកភ្នែកហូរសស្រាក់ វាយោក៏រសាត់
រូបបងក៏បាត់បេះដូងអូនព្រាត់ឆ្ងាយពីបងហើយ
ខ្ញុំសួរសមុទ្រ ក៏គ្មានចម្លើយ
ស្រែកសួរទៅមេឃៗក៏មិនព្រមឆ្លើយ
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
ចំពោះ Admin នៅក្នុង Youtube បទនេះភាគច្រើនគេដាក់ចំណងជើងថា ៖ ចម្រៀងលាគ្នា។ ខ្ញុំមិនប្រាកដទេមួយណាត្រូវទេ ព្រោះថា មិនមានសំបកកាស្សែត ឬថាសចម្រៀងជាសំអាងបញ្ជាក់។