Song Title:ចម្រៀងលក់ថ្នាំ
Artist: ច្រៀងជាពួក
Genre: Ayai
Lyric
១. (ប) ថ្នាំខ្ញុំពូកែល្បីល្បាញណាស់ រោគក្មេងរោគចាស់មានគ្រប់ធុន ឈឺពោះមួលរាគឬរោគគ្រុន គ្រប់ម៉ាកគ្រប់ធុនមានមិនខ្វះអើយ ។
២. ឈឺភ្នែកឈឺធ្មេញឈឺត្រចៀក រោគក្លៀករោគក្លនរោគក្រពះ ថ្នាំខ្ញុំពូកែសក្តិសឹទ្ធណាស់ ក្មេងចាស់ប្រើបានគ្មានតំណមអើយ ។
៣. (ប) ថ្នាំខ្ញុំពូកែខាងរោគធាត់ ពិសារមួយម៉ាត់ច្បាស់ជាស្គមអើយ លោកអ្នកមើលមើដូចជារូបខ្ញុំ សង្ហាហើយសមពេញអស្ចារ្យអើយ ។
៤. (ស) ថ្នាំខ្ញុំពូកែខាងរោគស្វិត ញ៉ាំទៅរីកធាត់ដូចប្រាថ្នាអើយ ម៉ាប់ដូចជាខ្ញុំទើបវាសង្ហា សប្បាយអស្ចារ្យក្នុងនាលោកីយ៍អើយ ។
៥. (ប) ធាត់ពេកដូចឯងក្រែងវាចុកខ្លាញ់ អញខ្លាចក្រែងឆាប់អាយុខ្លីអេ
(ស) ស្គមដូចជាឯងមច្ចុរាជតថ្លៃ ម្ង៉ៃៗដេកថ្ងូរលឺសូរល្ហឺងអើយ ។
៦. (ស) ឈប់បង្អាប់គ្នាទៅនាំអោយខ្មាសគេ គ្នីគ្នាយើងទេកុំផ្តេសផ្តាស
(ប) បងប្អូនមូលមីរមកច្រើនណាស់ ម្តេចឯងផ្តេសផ្តាសមកឈ្លោះគ្នា? ។
៧. (រូម) យើងខ្ញុំមានថ្នាំលក់គ្រប់មុខ អញ្ជើញទិញទុកគ្រាន់ការពារ យប់ថ្ងៃចៃដន្យគ្រុនរងារ ថ្នាំខ្ញុំធានាផឹកជាភ្លាមអើយ ៕