Khmer Oldies

Wat-Phnom CD # 90
ចម្រៀងខ្សែភាពយន្តខ្មែរ
ចម្រៀងនោនិងពេជ្រ
Artist: អ៊ឹង ណារី
Genre: Kontreum
First Verse: នោអើយ ឱ!ស្រីនោ
Lyric
១. (ប) នោអើយ ឱ!ស្រីនោ
ឱ!ណា៎នោអើយ ឱ!ស្រីនោ (២ដង)
បងសូមបីបមថ្នមជាគូ
តើចិត្តស្រីនោគិតឱយ៉ាងណា? (២ដង)។
២. (ស) អន្ទិតអើយ ឱ!អ្នកអើយអន្ទិត
ឱ!អន្ទិតអើយៗអ្នកអើយអន្ទិត (២ដង)
មុខហ្នឹងរាងហ្នឹងខ្ញុំមិនស្និទ្ធ
សូមប្រុសសង្វិតអ្នកថយចេញទៅ (២ដង)។
៣. (ប) បងគ្មានពៅអើយឱ!ញាតិមិត្ត
ឱ!ណ៎ានោអើយបងគ្មានឱ!ញាតិផៅ (២ដង)
សូមផ្ញើរូបកាយនឹងឆោមឆ្លៅ
មិនព្រមបងទៅបួសហើយពៅកុំសង្ស័យ (២ដង)។
៤. (ស) ខ្ញុំមិនឃាត់ទេឱ!ណ៎ាប្រុស
កោរសក់ទៅចុះសោះវានឹងកើតចៃ (២ដង)
បួសព្រោះតែគេមិនបេតី
គួរចាប់ជាតិថ្មីទៅវិញប្រសើរជាង (២ដង)។
បន្ទរៈ ៣
បញ្ជាក់ៈ ខ្ញុំមិនបានសរសេរ បន្ទរខ្លីៗទេ
