Song Title:ចម្រៀងនឹកបង
Artist: ហួយ មាស
Genre:
Lyric
១. ចម្រៀងស្នេហ៍ ផ្តែផ្តាំផ្ញើបង ទុក្ខអូនកន្លង ស្នេហ៍ស្នងព្រាត់ឆ្ងាយ ជីវិតស្នេហ៍ អូនថែរាប់ឆ្នាំ ជាតិនេះមានកម្ម មកយាយី ទុក្ខព្រួយញាំញី ស្នេហ៍អូនអាល័យ។ ២. កម្រងស្នេហ៍ មិនដែលសុខសាន្ត ចិត្តមាសាមាណ បំពានបំបែក ឱរាអួលណែន អូនសែនវេទនា ផ្គអើយមេត្តា ករុណារូបខ្ញុំ ជួបជួនក្តីសុខ ផុតទុក្ខសៅហ្មង។ R. ព្រលឹងស្នេហា ដិតជាប់ឱរា ចិន្តាអូនស្រី ប្រឹងសាងភក្តី ចំពោះស្នេហា ប្រាថ្នាមិនអស់ ស្រណោះដល់បង សោកសៅកន្លង ច្រៀងផង យំផង គ្មានស្បើយ នឹកបងណាស់។ ៣. កំណប់ស្នេហ៍ អូនថែជូនបង អូនយំកន្លង សូមបងវិលវិញ ទឹកភ្នែកអូន តែលតោលរីងហួត អូនយំស្ទើរឆ្កួត អារម្មណ៍វង្វេង ស្រែកច្រៀងតាមភ្លេង អូននឹកបងណាស់។