Song Title:ចម្រៀងទុំទាវ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ប៖ ទាវអើយស្រីទាវបងនាវទុកជាគូគាប់ ហត្ថាបងធ្លាប់ផ្គាប់ផ្គន់ចិត្តស្រី
ជញ្ជាំងបងចាក់រកភ័ក្ត្រតែទាវទេថ្លៃ បើមិនប្រណីគ្មានថ្ងៃហើយទេ។
ស៖ ប្រុសអើយប្រុសព្រើល ចាំមើលបំណាំតែស្រី កំសាកអប្រិយខុសពីប្រុសគេ ធ្វើមិនសម្រេចម៉ែផ្តាច់ចិត្តបងពីស្នេហ៍ តិចលោខ្មាសគេ ពេញស្រុកត្បូងឃ្មុំ ។
ប៖ ផាហ៊ុមនេះហើយ ដែលជាបន្ទាល់
ស៖ ខ្ញុំបូជាដល់ព្រះធម៌ឧត្តម
ប៖ ជាខ្សែមង្គលតំកល់ចិត្តមុំ
ស៖ ម្តេចប្រុសច្រឡំថាជារឿងស្នេហ៍ កោតតែហ៊ានថ្លៃឥតក្រែងរអាដល់ចិត្ត នាំកើតវិបត្តិ តិចលោខ្មាសគេ
ប៖ បើមិនបានអូនស្រីស្ងួនជាគូបុព្វេ រៀមមិនរស់ទេនៅក្នុងជាតិនេះ។