Song Title:ចន្ទរះលើរថយន្តក្រុង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១- ជួនជាចៃដន្យជួបតន់ទាវស្រី បីដូចឥសីជប់រួបឆោមឆ្លៅ
លើរថយន្តក្រុងតាមតំណាក់ផ្លូវ រូបបងនឹងពៅអង្គុយជិតគ្នា។
២- រាហូជួបច័ន្ទហោរាបានទាយ បងជួបឆោមឆាយចិត្តរែងរងា
សូរ្យគ្រាសថ្ងៃត្រង់ញ័រទ្រូងកំព្រា ចិត្តបងទាមទារសូមស្នេហ៍ពីសី។
R. ទន្លេបាសាក់កុំស្ទាក់បំណង ស្ពានចំកោងខ្នងចំលងនិស្ស័យ
ខ័ណ្ឌច្បារអំពៅជាភពស្នេហ៍ថ្មី ទោះរូបបងក្ស័យក៏នៅតែស្ម័គ្រ។
៣- ចុះពីរថយន្តអូនញញឹមលា ក្រោមខ្សែនេត្រាអូនអៀនលួចលាក់
បងលួចតាមដានស្គាល់ផ្ទះវរលក្ខណ៍ ថ្ងៃក្រោយបងជាក់ចូលដណ្តឹងអូន។