Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចន្ទ​រះ​ក្នុង​សួន

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I.(ប) ចុះផ្កាអ្វីហ្ន៎ រីក្នុងសួននេះថាម្លិះ ក្ដាំងងាដូចជាមិនត្រូវ
ល្អទាំងសម្ផស្ស ក្លែបក្លិនក្រអៅរីករះក្បែរផ្លូវរំសាយកេសា។

II.(ប) មើលទៅចង្កេះរាងរាវសែនស្ដួចសុដន់ក្បំតូច ម្រាមដូចបន្លា
ចិញ្ចើមមូលខ្វង់ សមទ្រង់នេត្រាតែស្ដាយព្រោះផ្កាមិនចេះឆ្លើយឆ្លង។

R.(ស) រូបខ្ញុំជាស្រីពេញវ័យដូចផ្កាម្ដេចមកប្រាថ្នាស្នេហ៍បំពានច្បាប់
ខ្លាចណាស់ក្ដីស្នេហ៍ នាំតែចុកចាប់ស្នេហ៍រំលោភច្បាប់នាំកើតទុក្ខា។

III.(ប) កុំអាលឆាប់ខឹងពេក ព្រលឹងបងខុសឆ្គងតិចតួចក៏សូមមេត្តា
(ស) នែ! ប្រុសកំហូចកុំចេះតែថា(ប) បងមិនមុសាបោកជីវ៉ាទេ។

IV.(ប) ជាតិនេះបងប្រាថ្នាតែកល្យាណទោះបីក្ស័យប្រាណក៏បងមិនស្ដាយ
(ស) កុំសង្ឃឹមថ្វី ណាប្រុសឆោមឆាយស្នេហ៍បងពិតជា ពោះម៉ាយហើយណា។

English