Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

រាត្រី​ច័ន្ទ​១​ចំណិត

Wat-Phnom CD # 35
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

រាត្រី​ច័ន្ទ​១​ចំណិត

Artist: ស៊ីន ស៊ីសាមុត

First Verse: ជំនោរ​ត្រជាក់​រណ្ដំ ⁣ឲ្យ​បេះដូង​ខ្ញុំ​រន្ធត់

Lyric

១. ជំនោរត្រជាក់រណ្ដំ
ឲ្យបេះដូងខ្ញុំរន្ធត់
ចន្ទមួយចំណិតស្ទើររលត់
រលាយរស្មី។

២. តារារះពេញមេឃា
គ្រាន់ជួយលម្អរាត្រី
ច្រើនរាប់រយពាន់គ្មានរស្មី
បំភ្លឺលោកា។

៣. រូបបងស្នេហ៍ពិតតែអូនមួយ
អាចជួយដោះស្រាយរឿងស្នេហា
ដែលជិះជាន់រឹតរួតចិន្ដា
ឲ្យខ្លោចផ្សារាល់ថ្ងៃ។

៤. ពេលនេះបងត្រូវការអូន
ថ្នាក់ថ្នមលួងលោមពិសី
ជំនោរត្រជាក់យើងសប្បាយ
ទាំងពីរកាយា។

បន្ទរ ៣.

YouTube Video