Khmer Oldies

Wat-Phnom CD # 11
កាសែតពស់មាស លេខ៥
ច័ន្ទចាកមេឃ
Artist: ស៊ីន ស៊ីសាមុត
First Verse: ស្នេហ៍អឺយស្នេហ៍បានជួបជិត
Lyric
១. (ប) ស្នេហ៍អឺយស្នេហ៍បានជួបជិត
ស្នេហ៍នេះគឺស្នេហ៍ស្និទ្ធ ស្នេហ៍នេះពិតជាស្នេហ៍ភក្តី
ចន្ទធ្លាក់មកហើយ អូនអើយបងរីករាយក្រៃ
នែបនិត្យហឫទ័យចន្ទថ្លៃនៅក្នុងហត្ថា។
២. (ស) បើចន្ទព្រមចាកមេឃហើយ
ចន្ទពិតកុំកន្តើយប្រុសបងអើយ កុំព្រួយឡើយណា
អូនពិតជាស្នេហ៍ ស្នេហ៍បងស្មើនឹងសង្ខារ
ទោះជាយ៉ាងណា ក៏អូននៅតែស្នេហ៍បង។
៣. (ប) ម្លប់ជ្រៃដួងចិត្តជីវិតស្នេហ៍អើយ
ជួយចាំចម្លើយពាក្យពេចន៍សាសង
រៀមស្មោះនឹងអូនគ្មានថ្ងៃកន្លង
ជាតិក្រោយសូមផ្សងជួបទៀតនឹងស្រី។
៤. (ស) ស្នេហ៍អឺយស្នេហ៍បានជួបជិត
ស្នេហ៍នេះគឺស្នេហ៍ស្និទ្ធ ស្នេហ៍នេះពិតជាស្នេហ៍ភក្តី
(ប) នេះគឺវាសនាឲ្យបងបានជួបនឹងស្រី
(ប+ស) យើងរួមស្នេហ៍ថ្មីព្រោះប្រណីពីធម្មជាតិ។
បន្ទរ ៣.
