Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចន្ទ​ចរ​ក្នុង​រាត្រី

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(ស) អូ!.....អូ!.....
ហ៊ឺ!.....ហ៊ឺ!.....

១. (ប) សូរគ្រហ៊ឹមល្វើយៗ
ព្រះអើយធ្វើម្ដេច និងបានជាគូគ្រង
ចន្ទចរគ្រឿនៗហាក់តឿនចិត្តបង
ឲ្យលួចស្នេហ៍ស្នង ប៉ងជាគូវាសនា។

២. យីស!អ្នកណា ចិត្តខ្លាំងអួតអាង
មិនខ្លាចនឹងស្លាប់ ហ៊ានប៉ងស្នេហា
ចង់ឈោងដៃចាប់រូបព្រះចន្ទថ្លា
ប្រុសនេះប្រាថ្នាមិនព្រមមើលប្រាណ។

៣. (ប) ស្រីស្រស់ដូចទេពអប្សរ កម្រនឹងរកបាន
រៀមនៅតែស៊ូ លុះសូន្យក្ស័យប្រាណ
ស្ម័គ្រអូនឲ្យបាន ទើបរៀមអស់ចិត្ត។

៤. (ស) រូបឆោមគួរឲ្យបេតី
ខ្លាចតែសម្ដី មិនគួរអាណិត
(ប) អាសូររៀមទៅ ពៅឆ្នើមឆ្នៃចិត្ត
រៀមប្ដូរជីវិត មិនគិតស្ដាយឡើយ។

English