Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឃ្មុំ​ផ្ញើ​សំបុក

Artist: ស៊ីន ស៊ីសាមុត

Genre: Jerk

Lyric

១. រៀមគេងស្រមៃនឹកថ្លៃជានិច្ច
អារម្មណ៍មិនភ្លេចពីក្ដីស្នេហា
នឹកគ្រាថ្នាក់ថ្នមបីបមកាយា
វាចាថាប្ដូរដួងចិត្តភ‍កី្ដ។

២. ឃ្មុំផ្ញើសំបុកទុកចិត្តបង្គង
ដូចរូបរៀមប៉ងផ្ញើបប្រាណនឹងស្រី
ផ្ញើក្លិនផ្ញើខ្លួនផ្ញើព្រេងនិស្ស័យ
យប់ថ្ងៃអ្វីៗរៀមផ្ញើទាំងអស់។

៣. រាត្រីបង្ហើយគេងកើយភ្លៅស្រី
គេងស្ដាប់សម្ដីគួរឲស្រណោះ
គេងស្ដាប់ចម្លើយយប់ក្រោយបង្អស់
គេងមើលសម្ផស្សសម្រស់សង្សារ។

៤. ស្មោះប៉ុណ្ណឹងហើយម្ដេចឡើយអូនឆ្ងល់
ថាបងនេះកលចង់កែសាវា
ថ្ញៃនេះយើងបែកថ្ងៃស្អៃកជួបគ្នា
ជួបគ្រប់វេលាលុះគ្រាអវសាន។

បន្ទរ ៣.

English