Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ឃ្មុំ​ណា​មិន​ទិច

Wat-Phnom CD # 16
អនុស្សាវរីយ៍​ខ្មែរ​អាកាសចរណ៍

ឃ្មុំ​ណា​មិន​ទិច

Artist: ប៉ែន រ៉ន

First Verse: ឈឺៗៗៗ ឈឺ​ចិត្ត​ណាស់ ⁣ឈឺ​ណាស់ ⁣ៗៗ

Lyric

I.ឈឺៗៗៗ ឈឺចិត្តណាស់
ឈឺណាស់ ឈឺណាស់
ឃើញនឹងភ្នែកច្បាស់បងបណ្ដើរស្រី
តែចង្រៃ តែចង្រៃ
ដេញ...មិនទាន់ បងគេចបាត់។

II.ក្ដៅៗៗៗ ក្ដៅស្ទើរនឹងឆេះ
ថ្ងៃនេះ ថ្ងៃនេះ
បើបងចូលផ្ទះក្ដិចដាច់សាច់ហើយ
បងកុំឆ្លើយ បងកុំឆ្លើយ
ថា...មិនមែន មិនបានទេបង។

III.តើៗៗៗ ឃ្មុំណាមិនទិច
ត្រូវតែទិច ត្រូវតែទិច
សូមកុំគេចឃ្មុំទិចណាថ្លៃ
ឯចិត្តស្រី ឯចិត្តស្រី
មិនប្រចណ្ឌប្ដី គឺគ្មានទេបង។

បន្ទរ ៖ III

YouTube Video