Song Title:ឃើញមិនបាន
Artist: ស៊ីន ស៊ីសាមុត
Genre: Jerk
Lyric
BAD I. ឆ្ងាញ់មែនឆ្ងាញ់អស្ចារ្យ អាត្មាភ្លេចភ្លាំង ភ្នែកទាំងគូស្រវាំង ចិត្តរំភើបញ័រខ្លាំង ភាំងៗស្ទើរបាត់ដង្ហើម។ II. ស៊ូទ្រាំមិនបានទេ ទេទ្រាំមិនបាន ចង់អង្អែលសព្វឋាន គ្រាន់តែឃើញមិនបាន គិតភ្លាមស្រឡាញ់ភ្លេចខ្លួន។ R. ទន់ដៃទន់ជើង ភ្លើងស្នេហ៍ឆាបឆួល ហាមាត់រអាក់រអួល ខ្លាចស្រីនាងមិនទទួល តើខ្ញុំបបួលនរណា ឲ្យស្ម័គ្រ?។ III. បើស្ម័គ្រតែអូនមួយ រលួយចិត្តហើយ ម្ដេចក៏ធ្វើព្រងើយ ម្ដេចក៏ធ្វើកន្តើយ អូនអើយកុំឲ្យបងឃើញ។ ពោល៖ យី!ស្រស់អ្វីម្ល៉េះ ភ្នែកខ្មៅស្រិល ដូចនិលច្នៃ ចោលរស្មីដូចពេជ្រ សក់រលោងថ្ពាល់ខួចធ្មេញសសើចសម ញញឹមម្ដងៗដូចសម្លាប់ខ្ញុំ សាច់ទ្រូងណែនក្បំចង្កេះរាងស្ដួច សូមកុំឲ្យមានអ្នកណា ពេញចិត្តនាងដូចខ្ញុំឲ្យសោះ។ សាដើម ៖ I-III