Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ឃើញ​តែ​មួយ

Wat-Phnom CD # 11
កាសែត​ពស់មាស លេខ៥

ឃើញ​តែ​មួយ

Artist: ស៊ីន ស៊ីសាមុត

Writer: ស៊ីន ស៊ីសាមុត

Music Arrangement: នូ ញ៉ុង

Genre: roamvong

First Verse: កាល​អូន​រត់​លេង ក្មេង​ហៀរ​សំបោរ

Lyric

១. កាលអូនរត់លេង ក្មេងហៀរសំបោរ មិនស្លៀកទាំងខោទាំងសំពត់ផង
ស្គាល់មុខអូនច្បាស់ផ្ទះជាប់របង ច្រើនឆ្នាំកន្លងអូនពេញក្រមុំ ។

២. ពីក្មេងគិតស្មានថាកែវមិនកើត ឥឡូវប្រុសអើតដូចរុយរោមនំ
មិនថាប្រុសគេមិនថាប្រុសខ្ញុំ អូនពេញក្រមុំជ្រួលជ្រើមចង់បាន ។

៣. អូនល្អទាំងអស់សមស្រស់គ្មានពីរ ចំជានារីបវរកល្យាណ
កុកអើយកុំប៉ង ខ្យងអើយកុំស្មាន បើសិនជាបានគឺខ្ញុំឯណេះទេ ។

៤. បងនៅកំលោះស្មោះត្រង់ទាំងចិត្ត សូមអូនអាណិតកុំកាត់ក្តីស្នេហ៍
បងចាំរូបអូនដូចកូនចាំម៉ែ ទាំងក្រុងទាំងស្រែឃើញតែអូនមួយ ៕

YouTube Video