Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:គ្រូ​ក្មេង​ថ្នាំ​ឆ្នាំង

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

សូម​ជៀវៗ​ថ្មាំ​ខ្មែរ​កែ​រោគ​គ្រប់​មុខ ⁣
១. ⁣អញ្ជើញ​ទិញ​ចុះ ⁣មិន​ខុស​ចិត្ត​ទេ ⁣ថ្នាំ​ខ្ញុំ​ពូកែ​ល្បី​សុះសាយ ⁣សូម​ជាវ​ទុក​ប្រើ​លក់​ដុំ​និង​រាយ ⁣មាន​ថ្នាំ​ឆ្ងាញ់​បាយ​ធានា​ពូកែ​ឥត​ខ្ចោះ ⁣
២. ⁣មាន​ថ្នាំ​កែ​រក​ទាំ​ស្រី​ទាំង​ប្រុស ⁣ទិញ​ទុក​ប្រើ​ចុះ​មាន​គ្រប់​ទាំង​អស់ ⁣រោគ​ស្រែ​ស្រកី ⁣ថ្នាំ ⁣ស្រី​ចុក​ពោះ ⁣ថ្នាំ​កម​ថ្នាំ​ទាស់​មាន​ប្រើ​ដាំ​ឆ្នាំង​និង​លាប ⁣
៣. ⁣ឈឺ​ក្បាល​វិលមុខ រយ​ចុក​ជើង​ដៃ ⁣គ្រូ​ក្មេង​ចេះ​ឆ្នៃ ⁣មាន​ថ្នាំ​ប្រមេះ​និង​ស្វាយក្រាប ⁣ថ្នាំ​រាគ​ថ្នាំ​ទុល ⁣ថ្នាំ​ពុល​បន្សាប ⁣ថ្នាំ​ដេញ​ខ្មោច​អាប ⁣⁣លោក​អ្នក​ទិញ​មួយ​ថែម​មួយ ⁣
៤. ⁣របេង​ស៊ី​សួត​រួតរឹត​ស្គម​ស្គាំង ⁣ថ្នាំ​រដូវរាំង ⁣ថ្នាំ​កែ​រក​កួយ​អ្ហើយ ⁣មួយ​ឆ្នាំង​ជា​ដាច់ ⁣សូម​លោក​អ្នក​ជួយ ⁣ផឹក​មួយ​ដឹង​មួយ ⁣ហើយ​មិន​បាច់​មាន​តំណម ⁣។

English