Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:គំនិត​១០០០​បែប

Artist: រស់ សេរីសុទ្ធា

Genre: Slow Rock

Lyric

I. បើចិត្តមិនស្ម័គ្រមិនស្មោះស្នេហ៍
បើចិត្តវៀចវេរពីស្នេហ៍ស្នង
ទៅចុះបងអឺយឲ្យសុខុម
ទុក្ខឲ្យរូបខ្ញុំក្រៀមក្រំចិត្ត ឥតល្ហែណាបង។

II. បើចិត្តមិនស្ម័គ្របែររកថ្មី
បើចិត្តអប្រិយខ្លីបំណង
បងអឺយរូបអូនក៏ខុសឆ្គង
មិនដូចចិត្តបងដែលប៉ងស្ម័គ្រ ទៅចុះបងអឺយ។

R.ចិត្តដែលស្មោះដោះសាចោល
ចិត្តកំរោលចូលមកហើយ
ចិត្តដែលស្នេហ៍ធ្លាប់កៀកកើយ
ឱចិត្តអឺយនៅឯណា?

III.នេះហើយឬចិត្តដែលប្រុសមាន
បានខ្លួនបានប្រាណរួចសាវា
ពាក្យពិតពាក្យពេចន៍នៅឯណា
ឱម្ចាស់ស្នេហានេះហើយឬ ចិត្តប្រុសដែលស្ម័គ្រ។

បន្ទរ៖ III

English