Song Title:គូដណ្ដឹងខ្ញុំ
Artist: ហួយ មាស
Genre:
Lyric
១. ឯណាទៅ ឯណាទៅគូព្រេងខ្ញុំ
តូចឬធំធាត់ឬស្គម ខ្មៅឬស
សាសន៍អីទៅ សាសន៍អីទៅ អាក្រក់ឬល្អ
មានឬក្រៗ គូដណ្តឹងខ្ញុំ។
២. ចាំៗបាត់ ចាំៗបាត់ បាត់ដំណឹង
មានរំពឹងអត់រំពឹងឬយ៉ាងណា
ឃើញតែភ្ញៀវ ឃើញតែភ្ញៀវ ដែលជាមេបា
នៅឯណាម្តេចមិនឃើញកូនកំលោះសោះ។
៣. ភ័យផង អរផង (២ដង)
ភ័យផង អរផង យ៉ាងម៉េចទេខ្ញុំ។
៤. ថ្ងៃណាទៅ ខែណាទៅ ឆ្នាំណាទៅ
អ្នកណាទៅត្រូវជាគូនឹងនាងខ្ញុំ
តើប្រុសនោះប្រុសច្រឡឺម ឬរម្យទម
ងាប់ហើយខ្ញុំ ចាំយូរណាស់ធុញណាស់ ធុញណាស់។
បន្ទរៈ ១-៤