Song Title:ខ្លឹមចន្ទន៍ស្រណោះ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១) ថ្ងៃមុនយប់មុន អូនធ្លាប់តែសើចដាក់បង រត់លេងត្រសងកៀកកើយប្រឡែងគ្នា
សប្បាយក្នុងសួន ក្រេបក្លិនគន្ធា ស្រណោះវាចារពោលពាក្យស្នេហ៍ស្នង។
២) ស្រណោះគ្រាមួយ អូនកើយគេងលើភ្លៅបង បងអង្អែលខ្នងអង្អែលអោយអូននាងគេង ពេលបានជួបមុខភ្លេចទុក្ខចំបែង ស្រណោះកន្លែងប្រលោមស្នេហា។
បន្ទរ) ថ្ងៃមុនល្អហើយ ម្តេចឡើយចាំមានស្អែក? ជួបហើយម្តេចចាំបំបែក អោយខ្លោចផ្សារ
ក្រៀមស្ងួតសួតថ្លើម ចំបែងឱរ៉ា ព្រះព្រហ្មលិខិតបំបែកសង្សារខ្ញុំលេងជាល្បែង។
៣) ស្រណោះក្លិនស្ងួនក្លិនខ្លួនជាប់នៅស្រស់ៗ បងសែនស្រណោះ ស្រណោះស្ទើរឆ្កួតវង្វេង អូនស្លាប់ចោលបងអោយរងចំបែង រស់នៅប្រឡែងតែក្តីសោកស្តាយ។