Khmer Oldies

Wat-Phnom CD # 77
ចម្រៀងដកស្រង់ចេញពីថាស
កន្ត្រែតទងវង
Artist: ស៊ីន ស៊ីសាមុត
First Verse: កន្ត្រែតទងវង ប្រលែងលេងម្តងមាសបងបែរចេញ
Lyric
I) (ប) កន្ត្រែតទងវង ប្រលែងលេងម្តងមាសបងបែរចេញ(២ដង)
ប្តីសែនស្រឡាញ់ កុំខឹងកុំខ្នាញ់ណាសំឡាញ់ចិត្ត ឱ!ណា ណាសំឡាញ់ចិត្ត។
II) (ស) ប្រឡែងឥតខ្មាស់ និយាយផ្តេសផ្តាយចាស់ហើយមិនគិត(២ដង)
ល្មមប្រែគំនិត ខ្លាចញាតិឆ្ងាយជិតគេសើចគេយំ ឱណាគេសើចគេយំ។
III) (ប) កន្រ្តែតល្អណាស់ ពិតមែនតែចាស់តែឈ្នះក្រមុំ(២ដង)
សាច់ដូចគេផ្លុំ តើឱ្យរៀមទ្រាំមើលមុំម្តេចទៅ ឱ!ណា មើលមុំម្តេចទៅ។
R) (ស)ផ្អែមអីម្ល៉េះទេ ផ្អែមលើសប្តីគេ តែផ្អែមខុសផ្លូវ(២ដង)
កូនជិតប៉ុនឪ តែគ្មានចៅហៅតាត្រសង ឱណាហៅតាត្រសង។
IV) (ប) ពាក្យចាស់លោកថ្លែង ថាកាលនៅក្មេងស្រឡាញ់គ្នាម្តង(២ដង)
ដល់ចាស់កោងខ្នង ព្រលឹងមាសបងស្រឡាញ់គ្នាម្តងទៀត ឱ!ណាស្រឡាញ់ម្តងទៀត។
