Song Title:ខ្យល់សមុទ្រ
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. មើលទឹកសមុទ្រវែងឆ្ងាយផុតជ្រោយច្រាំង
មេឃាខ្មៅបាំងមើលមាត់ច្រាំងជាប់ជួនគ្នា
រលករលេញក្រោមចន្ទ្រា
ឲ្យរងារន្ធត់ស្លុតកាមា។
២. មើលចន្ទោភាសរឿងរះត្រចះច្បាស់ប្រផូរ
សព្ទសៀងជំនោរថ្ងួចថ្ងូរខ្ទ័រជលសារ
ចុងស្រល់រេរាំតាមវាតា
ប្របឆ្នេរជលសាជាលម្អ។
៣. រងាដណ្តប់ខ្យល់សមុទ្រ
ឲ្យស្លុតរន្ធត់ទ្រូងញាប់ញ័រ
ព្រឺព្រួចក្តួចនឹកស្រស់បវរ
លម្អសមុទ្រផុតនិស្ស័យ។
៤. ទោះល្អយ៉ាងណាក៏នៅមិនធួនស្ងួនវិសុទ្ធ
ទោះខ្យល់សមុទ្រទេពច្យុតិនិងច័ន្ទថ្លៃ
មិនផ្ទឹមសម្រស់ស្រស់ចរណៃ
ថ្លើមថ្លៃឲ្យភ្លេចដូចម្តេចបាន។
បន្ទរ ៤.