Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ខ្យង​ក្ដក់​ទឹក​ជន

Artist: ស៊ីន ស៊ីសាមុត

Genre: Saravann

Lyric

១. ខ្យងក្ដក់ទឹកជន់ព្រលឹងបងអើយ
ខ្យងក្ដក់ទឹកជន់ (២ដង)
ភ្លៀងផ្គរបន្ទរទឹកជំនន់ (២ដង)
ទីទុយគយគន់ ទាំងឱ!ភ័យភិត។

២. ទឹកជោរហើយនាចក្រមុំបងអើយ
រាចពេញព្រឹក្សព្រៃ (២ដង)
ត្រីឆ្ដោស្ទុះធ្លោឃើញចំណី (២ដង)
ផុងខ្លួនស្ទើរក្ស័យនៅឱ!ក្នុងជុច។

៣. ខ្យងក្ដក់ ក្ដក់ហៅក្រមុំហៅរកទឹកភ្លៀង (២ដង)
កង្កែបចេញវាលហើយស្រែកច្រៀង (២ដង)
ភ្នែកដៀងសម្លឹងទាំងក្ដីស្រមៃ។

៤. បងហែលឆ្លងព្រែកសម្លាញ់ចិត្តអើយ
ជួបគុម្ពឫស្សី (២ដង)
ឃើញទំពាំងម៉ុមអើយទូលដី (២ដង)
ស្រាំងទិចបងភ័យ ហែលឱ!ហួសទៅ។

បន្ទរ៖ ៣-៤

English