Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ខ្នង​ភ្នំ​អនុស្សាវរីយ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ភ្លេចហើយឬម៉ុមខ្នងភ្នំអនុស្សាវរីយ៍ ដែលយើងទាំងពីរធ្លាប់បានទៅលេង រៀមបានបីបមថ្នាក់ថ្នមឲ្យគេង ក្បែរទឹកថ្លាឈ្វេង អូនស្តាប់តាមភ្លេងធម្មជាតិរវើយ ។

២. ទឹកជ្រោះហូរហួសឆ្ពោះទៅមហាសាគរ តែក្លិនកេសរនៅតែកៀកកើយ បក្សីហើរទៅតែនៅចម្លើយ ឮសូរល្វើយៗ តើអូននេះហើយជាខ្នើយវាសនា ។

បន្ទរ. ខ្នងភ្នំអនុស្សាវរីយ៍ លម្រងនភារោយលើបុស្បា រីករះរហង់ត្រចង់ជាប់នេត្រា ស្រស់ដូចស្នេហារៀមនិងថ្លើមថ្លៃ ។

៣. នឹកឃើញទេម៉ុមខ្នងភ្នំអនុស្សាវរីយ៍ ឬឆោមឆរវីនាងភ្លេចសម្តី អូនបានសច្ចាថាស្មោះលុះក្ស័យ ទោះភ្នំរលាយ តែចិត្តស្រីថ្លៃមិនរលាយឡើយ ។

English