Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ខ្នង​ភ្នំសំពៅ

Artist: រស់ សេរីសុទ្ធា

Genre: Slow

Lyric

១. បោចផ្កាម្រះព្រៅបាចទៅក្នុងខ្យល់
រសាត់ទៅដល់ខ្នងភ្នំក្រពើ
ភ្នំរំសាយសក់ហាក់គ្មានអើពើ
យើងឈរពីលើគន់មើលល្អាងអណ្តូងប្រេង។

២. ចូលល្អាងតែងខ្លួនពួនចាក់គម្ពីរ
អរុណនារីវត្តដូនជីក្មេង
ឆាកល្ខោនគក់ទ្រូងរូងតាំងគ្រឿងភ្លេង
យើងបាយហើយគេងស្តាប់ភ្លេងក្នុងល្អាងផ្កាស្លា។

៣. អូនចាំទាំងអស់អនុស្សាវរីយ៍
កាលយើងទាំងពីរក្រេបរសស្នេហា
ឥឡូវបាត់ឈឹងឃើញតែថ្មដា
ឯល្អាងផ្កាស្លាក្លាយជាមរណៈ។

៤. ពន្លកម្រះព្រៅដុះឡើងវិញហើយ
បាត់តែត្រាណត្រើយទ្រូងអូនអួលអាក់
ផ្នូរមួយយើងសាងទុកស្លាប់ពីរនាក់
នៅតែប្រឡាក់ស្នាមឆ្លាក់ឈ្មោះអូននិងបង។

បន្ទរ ៣.

English