Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បញ្ចពិធ​កល្យាណី

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១ ឱ!នារីដែលបងពេញចិត្ត ស្មើនិងជីវិតគឺបញ្ចពិធកល្យាណី មានតែអូនទេដែលចិត្តបងបំណងបេតី ក្រោមមេឃលើដីគ្មានស្រីផ្ទឹមបាន។ ២ តាំងពីកើតមកបងមិនដែល ឃើញឡើយណាអូន រូបដូចគេសូនពីសួគា៍ឋាន រូបសម្រស់សម្ផស្សទាំងប្រាំ បំភ្លេចមិនបាន ខ្វល់ខ្វាយក្នុងប្រាណរាល់សាយបាត។ បន្ទរ រៀមចង់បានតែបញ្ចពិធកល្យាណី ទោះបីលំបាកក៏ខំសង្វាត បើសិនបានកល្យាណមកហើយ មិនឲ្យអូនឃ្លាត រាប់រយជាតិបងសូមថ្មមបី ។ ៣ បើសិនជាវាចាមិនសម នាំអន់ចិន្ដា សូមតែមេត្តាណាកល្យាណី កុំបំភ្លេចពាក្យពេចន៍សម្ដី ដែលទន្សាយព្រៃ អង្វររស្មើនៃព្រះចន្រ្ទា៕

English