Song Title:គ្មានកូនមួយគ្រាប់ទេ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១ (ស) អ្នកប្ដីសម្គមល្មមដឹងខ្លួនហើយ ភីសាវង់ៗអ្នកបងអើយ ម្ដេចធ្វើកន្តើយនៅស្ងៀមដល់ណា នៅស្ងៀមដល់ណា អង្គុយសំកុកធ្វើមុខដូចឆ្មា ភីសាវង់ៗអ្នកបងអើយ គ្មានចេះស្នេហាដូចប្តីគេសោះ ដូចប្ដីគេសោះ ។
២ (ប) កុំពោលផ្ដេសផ្ដាសពាក្យមិនពិរោះ ភីសាវង់ៗមីអូនអើយ មិនចេះសង្គ្រោះដល់រូបឱប្ដីផង ដល់រូបឱប្ដីផង ប្រយ័ត្នយប់ហ្នឹងបងចាប់ចង ភីសាវង់ៗមីអូនអើយ វាយបីបួនដងចងដាក់ឱក្នុងមុង ចងដាក់ឱក្នុងមុង ។
៣ (ស) គ្មានកូនមួយសោះចំជាប្រុសល្ងង់ ភីសាវង់ៗអ្នកបងអើយ ឬមួយជង្គង់រលុងអស់ហើយ រលុងអស់ហើយ ទ្រូងអូនឯនេះម្ដេចប្រុសមិនកើយ ភីសាវង់ៗអ្នកបងអើយ ប្ដីសម្លាញ់អ្ហើយទុកវាធ្វើអ្វី ទុកវាធ្វើអ្វី?
៤ (ប) បងខំសឹងស្លាប់ទាំងយប់ទាំងថ្ងៃ ភីសាវង់ៗមីអូនអើយ ទាស់តែអាម៉ាប់ស្រី អូនធាត់ឱខ្លាំងពេក អូនធាត់ឱខ្លាំងពេក ចំណែករូបបងដូចកញ្ចាញ់ចេក ភីសាវង់ៗមីអូនអើយ ប្រុសបងប្រឹងពេកក្មេងៗមិនហ៊ាននៅ ក្មេងៗមិនហ៊ាននៅ ។
៥ (ស) ចង់លែងក្បាលចោលទុកតែត្រឹមភ្លៅ ភីសាវង់ៗអ្នកបងអើយ អធ្រាត្រយប់ជ្រៅ គ្រាន់ស្ទៀបកម្សាន្ដ គ្រាន់ស្ទៀបកម្សាន្ដ អូនលែងតែក្បាលអូនទុកតែប្រាណ ភីសាវង់ៗអ្នកបងអើយ បានឬមិនបានប្រុសឆ្លើយមកចុះ ប្រុសឆ្លើយមកចុះ ។
៦ (ប) ខំប៉ុណ្ណឹងដែរបែទៅជាខុស ភីសាវង់ៗមីអូនអើយ ធ្វើម្ដេចរូបប្រុសបងស្គមឱខ្លាំងពេក បងស្គមឱខ្លាំងពេក ទិញសាច់គោថែមឲ្យទាន់ព្រឹកស្អែក ភីសាវង់ៗមីអូនអើយ សូមអូនកុំស្រែកឲ្យបងឱខ្មាសគេ ឲ្យបងឱខ្មាសគេ ឲ្យបងឱខ្មាសគេ៕