Song Title:គូពីព្រេង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ផ្ដើមៈ (ស) ឡាឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡា...ឡា ១ - (ស) វេហាស៍ធំធេងទ្រូងរែងអួលណែន ព្យុះកម្មបោកបែកសែននឹកប្រុសថ្លៃ រង់ចាំប្រុសបងរាល់យប់រាល់ថ្ងៃ ដេកដើរស្រមៃនឹកថ្លៃជានិច្ច ២ - (ប) បងមកដល់ហើយណាស្រស់ចរណៃ គូពីព្រេងនាយថ្លៃកុំកែគេច ចុះមកដៃបងទទួលជានិច្ច ស្រីល្អដូចពេជ្របំភ្លេចមិនបាន បន្ទរ - (ស) អូនរីករាយណាស់ប្រទះប្រុសស្នេហ៍ គូពីបុព្វេព្រះលោកប្រទាន (ប) បេះដូងបងមួយទុកជូនកល្យាណ ធាតុបងមួយចានប្រាណរួមផ្នូរស្នេហ៍ ៣ - (រួម) យើងស្មោះយើងស្ម័គ្ររួមរក្សមេត្រី (ប) ចន្ទជាសាក្សីថ្លៃកុំគេចកែ (រួម) បើចន្ទនៅរះយើងនៅតែស្នេហ៍ ស្មោះឥតកែប្រែលុះគ្រាក្ស័យអើយ បញ្ចប់ៈ ស្មោះឥតកែប្រែលុះគ្រាក្ស័យអើយ