Song Title:ម៉ោងបីយប់មិញ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ទំនួញអក្ខរាស្រីចារផ្ទាល់ដៃអើយ
កណ្ដាលរាត្រីក្នុងន័យកង្វល់
រៀមបានយល់ន័យកើតក្ដីអំពល់
ចំបែងខ្វាយខ្វល់ស្ទើរបែកឱរា ។
២. អក្ខរាចែងថាស្នេហាត្រូវព្រាត់អើយ
ទ្រូងភ័យកត់ស្លុតស្ទើរផុតសង្ខារ
តាំងពីពេលនោះ ទ្រូងបងខ្លោចផ្សា
ចុកណែនឱរារាល់ពេលស្រមៃ ។
៣. ម៉ោងបីយប់មិញទន្ទេញចាំជាក់
ចិត្តធ្លាប់ស្មោះស្ម័គ្រសាសងមេត្រី
ឥឡូវភ្លេចបងភ្លេចឥតអាល័យ
តើបងខុសអ្វីទើបស្រីអាក់អន់ ។
៤. រាត្រីសែនស្ងាត់ខំកាត់ចិន្ដាអើយ
ព្រួយរឹតតែទ្វេ ព្រោះស្នេហ៍តូចតន់
បងចង់ជួបមុនពេលស្នេហ៍យើងសូន្យ
រ៉ាយរ៉ាប់ប្រាប់អូនថាបងលាហើយ ៕