Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អក្ខរា​លា​បង

Artist: ប៉ែន រ៉ន

Genre:

Lyric

I.ផ្កាយក្រពើ រះលើខ្ទមស្រែ សម្លេងទ្រខ្មែរ ក្រោមខែរនោចខ្លោចផ្សា ស្អែកអូនលាហើយលាហើយ លាព្រៃកូនខ្លា លាទាំងជ្រោះពេជ្រចិន្តា ខ្លោចផ្សាជាងនាងកង្រី។  II.លាភ្នំក្តោង ធ្លាប់ឈោងបេះផ្កា ភ្នំទ្រុងមាន់ តាង៉ៃន តាគត់ តាគ្រៃ ស្អែកអូនលាហើយ ត្រពាំងដែលធ្លាប់ស្ទូចត្រី សាអក្ខរាចារថ្មីៗ សាក្សីជាប់ដើមរុក្ខា។  បន្ទរ.  ស្នូរយន្តហោះ ទ្រគោះឲ្យទឹកភ្នែកខ្ញុំ ដែលឈឺក្តៅងុំ បេះដូងក្រមុំចំការ ស្តាយវាលធំវែង កន្លែងដែលធ្លាប់ចរចារ ក្រោមម្លប់រុក្ខា កេសាជ្រលក់ដងអូរ។  III.អូនព្រាត់នេះ ទាំងប្រេះឱរា ព្រោះតែមាតា ប្រាថ្នាកិត្តយសថ្លៃថ្នូរ អក្ខរាលាបង អូនផ្ញើនឹងក្មេងឃ្វាលគោ បើសិនយើងពិតជាគូ ព្រាត់យូរ ឆាប់គង់ជួបវិញ។

English