Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រក​ស្មាន​មិន​ត្រូវ

Artist: ឌុច គឹមហាក់

Genre:

Lyric

(១) . មេឃស្រឡះល្អម្តេចក៍មានភ្លៀង ទឹកថ្លាក្នុងពាងម្តេចប្រែជាល្អក់  ចិត្តសែនស្រលាញ់ម្តេចមានថ្នក់ ថ្នមម្តេចអាក្រក់ស្នេហ៍លោកីយ៍ ..  (២) . ស្មានមិនត្រូវសោះ ..ទឹកចិត្តនារី មួយវិនាទីប្រែជាពីរបី  ស្រលាញ់ទុកស្មើពេជ្រចរណៃ តែចិត្តស្រីថ្លៃបែរជាឫស្យា ..  បន្ទរ) . នេះឫចិន្តាអូនផ្កាឈូករ័ត្ន ? រីកហើយរាយបត់តាមសូរិយា  ជួបមុខធ្វើកលពោលដោះសារ កោតហ៊ានប្រហារនិស្ស័យស្នេហ៍។  (៤) . ច្រៀងទៅ! រាំទៅ!​ សើចទៅណា៎អូន ស្នេហ៍រេដូចក្បូន ចិត្តចើកសាវា  ដល់ស្នេហ៍ចើកអូនចប់ពេលណា អូនអើយមេត្តា ..ប្រាប់បងផង ។

English