Song Title:ប្រទីបនៃធម៌
Artist: តូច តេង
Genre:
Lyric
១.កណ្តាលសាសនា បានវិលមកដល់ ឃើញមនុស្សអំពល់ វិលវល់សាងបានគួរវេទនា ខ្វះខាតគុណធម៌ ភ្លេចភ្លាំងកាយា នេះគឺមាគ៌ា នាំយើងរាល់គ្នា ជួបទុក្ខ។ ២.អ្នកដែលធ្វើល្អ ហាក់ដូចមានមារ មកតាមផ្តន្ទា ឲ្យយល់ទោសាតបគុណនិងសុខ ប្រៀបដូចទេវតា ជួយខ្លាពីភក់ ឲ្យផុតក្តីទុក្ខ ផលតបនឹងសុខគឺនិរគុណ។ R.សិស្សល្អ ក៏ព្រោះមានគ្រូ កូនលូតលាស់ ព្រោះម្តាយខំស៊ូ ថែទាំងនៅអត់ធន់ ហេតុនេះគួរខំរក្សាជីពជន្ម ហើយដឹងជាមុន នូវបាបនូវបុណ្យគុណទោសទាំងឡាយ។ ៣.ដើម្បីរលត់ កាបង្ហូរឈាម បំបាត់សង្រ្គាម គួរយើងដើរតាមព្រះពុទ្ធត្រួសត្រាយ រំលត់លោភៈទោសៈញាប់ញ័រ ពីចិត្តនឹងកាយ នោះទើបសប្បាយក្នុងសន្តិភាព។