Song Title:កំលោះមួយជីវិតឬ?
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
1. នៅកំលោះ យូរៗទៅ យូរៗទៅ ដូចជាគ្មានន័យ គេងម្នាក់ឯង ម្នាក់ឯង រាល់រាត្រី
នឹកថាដូចជាខ្វះ អ្វីៗ អូហ៍មែន! ខ្វះដៃស្រីថ្នម ។
II. នៅកំលោះ ដល់ណាខ្ញុំ? ឬក្រមុំ គេមិនមេត្តា? ទេ! មានដែរ! ស្នេហ៍ ដែលជាសង្សារ
តែមិនបាន នៅជាមួយគ្នា ជាភរិយា និងស្វាមី ។
R. តើខ្ញុំត្រូវធ្វើ ដូចម្តេចទៅ? នៅកំលោះ ដល់ណា? ទេ! ខ្ញុំត្រូវតែ រៀបការ
ជាមួយ នឹងគូសង្សារ ចិន្តាស្មោះ នឹងខ្ញុំ ។
III. តែបើស្នេហ៍ ប្រែក្បត់វិញ បើក្បត់វិញ ខ្ញុំខ្លោចផ្សា ស្រក់ទឹកភ្នែក ឈប់ជឿ ស្រីណាៗ
ស៊ូនៅកំលោះឯកា គឺកំលោះ មួយជីវិត កំលោះមួយជីវិតឬ?៕